1 008
المشتركون
-824 ساعات
-227 أيام
-5430 أيام
أرشيف المشاركات
1 008
+1
🚨សង្ស័យល្បិចឬលេស? នាយទាហានជាន់ខ្ពស់ថៃ ២រូប ត្រូវផ្លាស់ប្តូរ និងដកហូតមុខតំណែង ដោយថៃសម្តែងថា ធ្លាប់ប្រើប្រាស់ពាក្យសម្តីគំរាមកំហែង និងប្រមាថមើលងាយកម្ពុជាយើង នាពេលកន្លងមក
១. Chaiyapruek Duangprapat អគ្គសេនាធិការកងទ័ពជើងគោកថៃ (បុគ្គលនេះ ធ្លាប់ប្រើប្រាស់ពាក្យសម្តីគំរាមបំផ្លាញវិស័យយោធាកម្ពុជា ឱ្យងើបលែងរួច) ត្រូវបានដកហូតចេញពីមុខតំណែងហើយ។
២. Prapas Sonjaidee នាយកព័ត៌មានថៃ (JIC) នឹងត្រូវដាក់ឱ្យចូលនិវត្តន៍ពីការងារជាកងទ័ពជើងអាកាសផង និងជានាយកព័ត៌មាន (JIC) ផង (បុគ្គលនេះ ធ្លាប់លាបពណ៌ ចោទប្រកាន់ និងមួលបង្កាច់មកលើកម្ពុជា គ្រប់សាច់រឿង)។
២៣ កញ្ញា ២០២៦
1 008
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ នៃ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាបញ្ហាសកល ដែលកំពុងគំរាមកំហែងដល់សន្តិសុខសណ្តាប់ធ្នាប់ និងសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។
រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន ដោយមិនអនុញ្ញាតឱ្យដែនដីកម្ពុជាក្លាយជាជម្រកសម្រាប់សកម្មភាពឧក្រិដ្ឋកម្មឡើយ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលបានពង្រឹងយន្តការស្ថាប័ន និងក្របខ័ណ្ឌច្បាប់ ដោយចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះអ្នកប្រព្រឹត្ត អ្នកសម្របសម្រួល និងអ្នកដែលផ្តល់ការការពារ ឬទទួលផលពីបណ្តាញឧក្រិដ្ឋកម្ម រួមទាំងការរឹបអូសទ្រព្យសម្បត្តិ និងការផ្តន្ទាទោសតាមច្បាប់ ដើម្បីធានាប្រសិទ្ធភាពនៃការបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២៣ កញ្ញា ២០២៦
Presiding over the Opening Ceremony of the International Conference on Combating Online Scams, under the theme, “Acting Together towards Breaking the Chain and Eradication of Online Scams”.
Online Scams are a global issue that pose a growing threat to public security, social order, and the economies of many countries, including Cambodia.
The Royal Government of Cambodia has taken a firm stance against online scams and transnational crime, ensuring that Cambodian territory does not become a haven for criminal activity. At the same time, the Royal Government has strengthened institutional mechanisms and legal frameworks by imposing strict measures against perpetrators, facilitators, and those who protect or profit from criminal networks, including asset seizures and legal punishments. These efforts aim to effectively suppress and prevent online scams.
Phnom Penh, Wednesday morning, 23 September 2026
1 008
+5
🇹🇭 នាយករដ្ឋមន្ត្រីថៃ ចូលរួមបើកកិច្ចប្រជុំ UNGA81
រដ្ឋាភិបាលថៃ នៅថ្ងៃទី ២២ កញ្ញា ២០២៦ លោក អនុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានចូលរួមពិធីបើក ការពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១ (UNGA81) នៅទីក្រុងញូវយ៉ក។
កិច្ចប្រជុំនេះមានប្រធានបទ «ការស្តារទំនុកចិត្ត និងការគ្រប់គ្រងការផ្លាស់ប្តូរ ដើម្បីឱ្យអង្គការសហប្រជាជាតិបំពេញតួនាទីសម្រាប់មនុស្សគ្រប់រូប»។ រដ្ឋាភិបាលថៃបានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រីនឹងបញ្ជាក់ពីការគាំទ្ររបស់ថៃចំពោះប្រព័ន្ធពហុភាគី និងកិច្ចការរបស់ UN លើសន្តិភាព និងសន្តិសុខ សិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាព។
កិច្ចប្រជុំឆ្នាំនេះក៏ត្រូវបានរដ្ឋាភិបាលថៃចាត់ទុកថា មានសារៈសំខាន់ ដោយស្របពេលនឹងខួប ៨០ឆ្នាំ នៃការចូលជាសមាជិកអង្គការសហប្រជាជាតិរបស់ថៃ។
1 008
ប្រធានាធិបតីអាមេរិចនៅមហាសន្និបាត UN បានលើកឡើងពីថ្នាក់ដឹកនាំកម្ពុជាដែលបានផ្ញើលិខិតទៅលោកដើម្បីថ្លែងអំណរគុណពីការជួយបញ្ចប់សង្គ្រាមកម្ពុជា-ថៃកន្លងមក!
1 008
សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ គឺជាការរំលោភលើមាត្រា៥ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និង ចំណុចទី១ នៃសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
The activities of the Thai armed forces constitute a violation of Article 5 concerning the survey and demarcation of the land boundary, as stipulated in the Memorandum of Understanding signed on June 14, 2000, as well as Point 1 of the Joint Statement of the GBC dated December 27, 2025.
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
Ministry of Foreign Affairs and International Cooperation
1 008
+3
22/09/26 ជៀសផ្លូវបងធំមកហើយ ចាំតាមដានទីនៗ យកអ្វីទៅកហុក UNGA81!
🇹🇭/ នាយក រដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយ គណៈប្រតិភូ បានចូលរួមពិធីបើកសម័យប្រជុំលើក ទី ៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA81) នៅសាលប្រជុំមហាសន្និបាត ជាន់ទី ២ នៃអគារមហាសន្និបាតអង្គការសហប្រជាជាតិ។
1 008
អង្គការ UNESCO មិនបានចុះបញ្ជីរូបថតនេះថា ជាសម្លៀកបំពាក់វប្បធម៌របស់ថៃ ឬជារូបថតរបស់ជនជាតិថៃឡើយ។ ការចុះបញ្ជីរបស់ថៃនៅក្នុងកម្មវិធី «Memory of the World» គឺពាក់ព័ន្ធនឹងឯកសារ/រូបថតកញ្ចក់ក្នុងបណ្ណសារប៉ុណ្ណោះ។ ដូច្នេះ បើមានការយល់ឃើញខុស សូមបង្ហាញឯកសារផ្លូវការមកបញ្ជាក់។ 😂
1 008
🚨នៅបងៗជួរមុខ រាំងភ្លៀងរឺនៅបងៗ កុំភ្លេចថែរក្សាសុខភាពនិង សុខសប្បាយជារៀងរហូត🙏💕
