981
المشتركون
-124 ساعات
-197 أيام
-3730 أيام
أرشيف المشاركات
កងទ័ពភូមិភាគទី២ បានចេញបទបញ្ជាយ៉ាងតឹងរ៉ឹង ហាមឃាត់ការលេចធ្លាយព័ត៌មាន ឬការបង្ហោះរូបភាព ព័ត៌មាន ឬរូបភាពផ្សេងៗ ទាក់ទងនឹងប្រតិបត្តិការរបស់អង្គភាព ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៅតាមព្រំដែនថៃ-កម្ពុជា។
ចោរ 🇹🇭 ទាំងលោកសង្ឃចោរ 🇹🇭 ទាំងគ្រហស្ថ មេីលទៅអ្នកដែលនៅ គាំទ្រអុីវ៉ាន់ថៃ ចាយលុយថៃ 🇹🇭 នាំចូលអុីវ៉ាន់ថៃ 🇹🇭 អត់របស់ថៃ 🇹🇭 អត់បាន ឈប់បានឈប់ ទៅគេក្នុងនាមខ្ញុំជាខ្មែរ 🇰🇭 ពិតជាឈឺចាប់ណាស់.💔 ។ 05-06-2026
+4
ក្រសួងវប្បធម៌ថ្កោលទោសយ៉ាងខ្លាំងបំផុត ចំពោះកងកម្លាំងយោធាថៃ ដែលដុតបំផ្លាញជណ្តើរឈើឡើងប្រាសាទខ្នារ
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសថ្កោលទោស ចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះ ដោយកងកម្លាំងយោធាថៃ ទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «សូមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះ ដោយកងកម្លាំងយោធាថៃទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ ដែលជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឡើងទៅកាន់ប្រាសាទខ្នារ និងសម្រាប់បម្រើដល់កិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ និងដែលត្រូវបានសាងសង់ដោយអាជ្ញាធរកម្ពុជានៅឆ្នាំ២០១៧។ ជណ្តើរនេះមានចំនួន ១១៨១កាំ និងមានប្រវែង៣២៥ម៉ែត្រ ឆ្ពោះទៅកាន់ប្រាសាទ ដោយត្រូវបានកសាងឡើងក្នុងគោលបំណងគាំទ្រដល់ការអភិរក្ស និងការគ្រប់គ្រងទីតាំងបេតិកភណ្ឌ ព្រមទាំងសម្រួលដល់ការចូលទស្សនារបស់ភ្ញៀវ អ្នកស្រាវជ្រាវ និងសហគមន៍មូលដ្ឋាន»។
បើតាមក្រសួងវប្បធម៌ ការបំផ្លិចបំផ្លាញដោយចេតនាទៅលើហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាទង្វើបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បេតិកភណ្ឌវប្បធម៌ និងដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សដែលកម្ពុជាបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទង្វើនេះគឺជាផ្នែកមួយនៃការប៉ុនប៉ងកាន់តែច្បាស់ក្នុងការផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដី បង្កើតស្ថានភាព Fait accompli និងជាការប៉ុនប៉ងលុបបំបាត់ភស្តុតាងជាក់ស្តែងដែលបង្ហាញពីការគ្រប់គ្រង ការអភិរក្ស និងការថែរក្សាទីតាំងប្រាសាទ និងទេសភាពវប្បធម៌ជុំវិញ ដោយកម្ពុជាជាយូរលង់មកហើយ។ សកម្មភាពបែបនេះផ្ទុយនឹងគោលការណ៍មូលដ្ឋានស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងមិនស្របតាមកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការការពារសម្បត្តិវប្បធម៌សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងជនជំនាន់ក្រោយនោះទេ។
ជាមួយគ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់បំផុត និងបដិសេធទាំងស្រុងចំពោះផែនការរបស់ភាគីថៃក្នុងការរៀបចំព្រឹត្តិការណ៍សាធារណៈ ពិធីសាសនា សកម្មភាពទេសចរណ៍ និងការបើកប្រាសាទតាក្របី ឱ្យសាធារណជនចូលទស្សនា ព្រមទាំងការលក់សំបុត្រចូលទស្សនា ដែលគ្រោងអនុវត្តនៅថ្ងៃទី៦ និងទី៧ ខែមិថុនា ឆ្នាំ២០២៦ខាងមុខនេះ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមគូសបញ្ជាក់ជាថ្មីថា ប្រាសាទតាក្របី និងប្រាសាទខ្នារ ជាទីតាំងបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រដែលស្ថិតនៅក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ដូចមានបញ្ជាក់ច្បាស់តាមសន្ធិសញ្ញានិងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងលិខិតូបករណ៍ច្បាប់ពាក់ព័ន្ធដែលត្រូវបានទទួលស្គាល់ក្រោមច្បាប់អន្តរជាតិ។
ការរៀបចំសកម្មភាពសាធារណៈ ការទទួលភ្ញៀវទេសចរ និងការប្រមូលថ្លៃចូលទស្សនាដោយអាជ្ញាធរថៃនៅប្រាសាទតាក្របី គឺជាការអនុវត្តអំណាចដោយខុសច្បាប់លើទឹកដីកម្ពុជា និងជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ សកម្មភាពទាំងនេះមិនអាចទទួលយកបានឡើយ ហើយជាគោលបំណងបង្កើតការយល់ច្រឡំថាមានការគ្រប់គ្រងរដ្ឋបាលរបស់ភាគីថៃលើទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បដិសេធយ៉ាងដាច់ខាតចំពោះការប៉ុនប៉ងណាមួយក្នុងការធ្វើឱ្យមានភាពស្របច្បាប់ ឬធ្វើឱ្យក្លាយជារឿងប្រក្រតីលើការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នេះ តាមរយៈសកម្មភាពទេសចរណ៍ វប្បធម៌ សាសនា ឬរដ្ឋបាល។ សកម្មភាពទាំងនេះគ្មានអានុភាពផ្លូវច្បាប់ និងមិនអាចកែប្រែអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជាលើប្រាសាទតាក្របីបានឡើយ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អំពាវនាវដល់រាជរដ្ឋាភិបាលថៃឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់ខាងលើ រួមទាំងប្រតិបត្តិការទេសចរណ៍ ការលក់សំបុត្រចូលទស្សនា និងរាល់សកម្មភាពដែលបង្កការខូចខាត កែប្រែ ឬរំខានដល់ទីតាំងបេតិកភណ្ឌវប្បធម៌ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា។ ក្រសួងក៏ជំរុញឱ្យភាគីថៃគោរពកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ចៀសវាងសកម្មភាពដែលអាចបង្កើនភាពតានតឹង និងចៀសវាងវិធានការណាមួយដែលអាចប៉ះពាល់ដល់ការដោះស្រាយបញ្ហានេះដោយសន្តិវិធី។
ព្រះរាជាណាចក្រកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន អភិរក្សបេតិកភណ្ឌវប្បធម៌ និងបន្តស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ និងការទូតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងមរតកវប្បធម៌របស់ជាតិ៕
🔴 សូមបងប្អូនកងទ័ពទាំងអស់ ប្រុងប្រយ័ត្នខ្ពស់ ចំពោះការថតរូបភាព ឬវីដេអូផ្សេងៗ ហើយកុំផ្ញើ ចូលក្នុងក្រុមតេឡេក្រាម ឬក្រុមឆាតណាមួយ ដោយងាយៗ ព្រោះអាចនាំឲ្យមានការបែកធ្លាយ ព័ត៌មាន និងប៉ះពាល់ដល់ការងារ របស់យើងបាន។
សូមអរគុណដោយក្តីគោរព 🙏🫡 🇰🇭
🚨បងប្អូនកុំសូវផុស PHL-03 រូបភាពឯកសារពេក។ បងប្អូនដឹងអត់? ដីថៃគ្រប់គ្រងខុសច្បាប់ប៉ុន្មានហិចតាហ្នឹង។ ប្រើ PHL-03 តែ 1គ្រាប់ឃោងជម្រៅ 10m ត្រង់សេនិងកុងតឺន័រប៉ុណ្ណឹង គ្មានដែកលក់អេតចាយទេ បើថៃហ៊ានជុំទី3.
ទីនទីន បានបញ្ជូនលោក ស៊ីហាសាក់ ឲ្យដឹកនាំគណៈប្រតិភូផ្សះផ្សា ជាតិមកកាន់ប្រទេសកម្ពុជា 🇰🇭 ក្រោមយន្តការ UNCLOS ដោយសង្កត់ធ្ងន់ថា 👉 នឹងមិនមានកិច្ចពិភាក្សា ដើម្បីស្តារទំនាក់ទំនងឡើងវិញ និងគ្មានការបើក ច្រកព្រំដែនឡើងវិញ នោះទេ។ លោកក៏បានបញ្ជាក់ផងដែរថា ប្រទេសថៃ 🇹🇭 មិនចាំបាច់ប្រឹងប្រែងដើម្បីភាពស្របច្បាប់ដូចកម្ពុជា 🇰🇭 នោះទេ។
🚨ពលរដ្ឋខ្មែរប្រុសស្រីដែលជាអាជីវក និងពលករធ្វើការរកស៊ី នៅប្រទេសថៃ ចំនួន១១២នាក់ ក្នុងនោះស្រី៣៥នាក់ និងកុមា១៦នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជាវិញកាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
🚨ថ្ងៃទី៥មិថុនា២០២៦ សមត្ថកិច្ចថៃកំពុងក្រឡុកបងប្អូនអាជីវករខ្មែរយើងនៅផ្សារុងគ្លឿ ស្រុកអារញ្ញប្រាថេត។
🚨ក្ដៅ ក្រុមអ្នកជំនាញច្បាប់បារាំងប្រាប់ Sihasak រដ្ឋមន្ត្រីការបរទេសថៃថា មានវិធីតែ១គឺទទួលយកជាអចិន្ត្ត្រៃយ៍សន្ធិសញ្ញាបារាំង - សៀម និងច្បាប់សមុទ្រអន្តរជាតិ មិនមានវិធីផ្សេងទេ ! 😄
🚨 ចូលដើរមកចង់លួចដីខ្មែរ 🇰🇭 ហើយធ្វើកាន់ទូរសព្ទមកថត 📸ធ្វើខ្មែរ 🇰🇭 ហ្នឹងចូលលួចដីវា។ ពួកអាចោរតពូជ 🇹🇭 😡 ។
🚨 «ឧត្តមសេនីយ៍ គុង» 🇹🇭 បង្ហើបថា ប្រទេសថៃ 🇹🇭 មានឱកាសទាមទារយកប្រាសាទព្រះវិហារមកវិញ👉 ប៉ុន្តែទទូចថាវាមិនមែនជា រឿងមិនអាចទៅរួចនោះទេ។ លោកបញ្ជាក់ថា ➡️ វាជារបស់ប្រទេសថៃ 🇹🇭 ហើយនៅតែមានសង្ឃឹម ដោយបង្ហើបពីវិធីសាស្រ្តពីរ👉 គឺទាំងគួរសម និងមិនសូវគួរសម។ 🤔🤔 ពួកអាមេចោរ 🇹🇭 អស់នេះវាចង់ធ្វេីអីវាទៀត 🤔 05-06-2026
🚨 ប្រាសាទខ្នារ ល្បីថាវាដុត 🔥 ជារូបភាពចាស់ទេបងប្អូន រូបវីតដេអូ 🎥 ជាក់ស្តែង ថ្ងែទី 05-06-2026 គ្មានអ្វីទេបងប្អូន 🫡
