មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព - Entrepreneurship Development Fund (EDF)
الذهاب إلى القناة على Telegram
EDF is a government trust fund, supporting entrepreneurs, innovative startups, potential SMEs and partnering institutions who will implement any innovative activity and create economic value-added in the Cambodia’s economy.
إظهار المزيدلم يتم تحديد البلدالفئة غير محددة
430
المشتركون
+324 ساعات
+67 أيام
+4030 أيام
أرشيف المشاركات
[English Below]
✨អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
✨ពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងដើម្បីជាការរំលឹកគុណ ចំពោះកងទ័ពជើងទឹកខ្មែរ ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំង នាសតវត្សទី១២ ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៧ ពីឆ្នាំ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.ស ដូចមានបង្ហាញក្នុងចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ។
✨ឆ្លៀតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សូមជូនពរដល់ប្រជាពលរដ្ឋគ្រប់គ្នា ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងរីករាយថ្ងៃឈប់សម្រាកនេះជាមួយ មិត្តភក្តិ និងក្រុមគ្រួសារ។
____________
✨Happy Water Festival!
✨ The Water Festival was create to honor the Khmer naval forces who sacrificed their lives for the land during the battles of the 12th century under King Jayavarman VII, from 1177 to 1181 AD, as depicted in the bas-reliefs on the walls of the Bayon Temple and the Banteay Chhmar Temple.
✨ On this occasion of the Water Festival, the Entrepreneurship Development Fund (EDF) wishes all citizens a safe journey and a joyful holiday with friends and family.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
[English Below]
🔵សំណួរប្រចាំសប្ដាហ៍!
📣✨ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានទាំងចំណេះដឹង និងឱកាសឈ្នះរង្វាន់ពិសេសជាមួយនឹងលក្ខខណ្ឌងាយៗ!
📍លក្ខខណ្ឌចូលរួមលេង៖
១. ចុច Join Telegram៖ https://t.me/edfcambodia
២. ចុច Like Page Facebook
៣. Share Post នេះជាសាធារណៈ
៤. Comment ចម្លើយដែលត្រឹមត្រូវ និង Mention មិត្តភក្ដិចំនួន ៣ នាក់
🏆អ្នកឆ្លើយត្រឹមត្រូវ និង គោរពតាមលក្ខខណ្ឌខាងលើចំនួន មួយរូប នឹងមានឱកាសទទួលបានដបទឹកដ៏ស្រស់ស្អាតចំនួន ១!
🎁កាន់តែពិសេស មិត្តភក្តិដែលបានធ្វើការ Mention ចំនួន ៣ នាក់ក៏មានឱកាសឈ្នះរង្វាន់ជា កែវទឹក ឬ កាបូបយួរដៃផងដែរ!
📢 អ្នកឈ្នះនឹងត្រូវបានប្រកាសនៅ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥
________________
🔵 Weekly Question!
📣✨ Join us in answering this week’s question to gain knowledge and stand a chance to win a special prize — with just a few simple steps!
1. Join our Telegram channel: https://t.me/edfcambodia
2. Like our Facebook page
3. Share Post to the public.
4. Comment the correct answer and mention 3 of your friends!
🏆 One participant who answer correctly and follows all the conditions will win 1 Tumbler!
🎁 The 3 friends who get tagged also have a chance to win additional gifts such as a mug or a tote bag!
📢 The winner will be announced on: 7th November, 2025
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
[English Below]
💡 មុនពេលវិនិយោគទៅលើក្រុមហ៊ុនណាមួយ ការត្រួតពិនិត្យលម្អិត គឺជាជំហានសំខាន់បំផុតដែលវិនិយោគិនមិនគួររំលង។ ជំហាននេះ ជួយឱ្យអ្នកយល់ច្បាស់អំពីស្ថានភាពហិរញ្ញវត្ថុ ក្រុមការងារ ប្រវត្តិក្រុមហ៊ុន និង សក្តានុពលពិតប្រាកដក្នុងអនាគត។ ដោយធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់ វិនិយោគិនអាចកាត់បន្ថយហានិភ័យ បង្កើនការជោគជ័យ និង ធ្វើការសម្រេចចិត្តដែលមានព័ត៌មានគាំទ្រយ៉ាងពេញលេញ។ ការវិនិយោគឆ្លាតវៃ មិនមែនជាការបញ្ចូលទុនប៉ុណ្ណោះទេ ប៉ុន្តែជាការយល់ដឹងពីអ្វីដែលអ្នកកំពុងវិនិយោគផងដែរ។
_______________
💡 Before investing in any company, due diligence is one of the most important steps you should never skip. It helps you understand the company’s financial health, management team, background, and true growth potential. By doing careful research, you can reduce risks, improve your chances of success, and make decisions based on solid information. Smart investing isn’t just about putting in money, it’s about knowing exactly where and why you’re investing.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
[English Below]
🎉 សូមចូលរួមអបអរសាទរ ដល់អ្នកឈ្នះរង្វាន់ពីការឆ្លើយ-សំណួរ ប្រចាំសប្តាហ៍បានត្រឹមត្រូវ!
🏆 សម្រាប់អ្នកឈ្នះ សូមផ្ញើសារមកប្រអបសាររបស់ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដើម្បីទទួលរង្វាន់!
_________________
🎉 Congratulations to the winners of the weekly Q&A!
🏆 For winners, please send a message to the Entrepreneurship Development Fund to receive your prize!
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
[English Below]
💼 ការវិនិយោគក្នុងក្រុមហ៊ុនដំណាក់កាលដំបូង អាចមានឱកាសធំ ប៉ុន្តែក៏មានហានិភ័យខ្ពស់ផងដែរ។ ដូច្នេះវិនិយោគិនកម្ពុជា គួរតែមានការវិភាគយ៉ាងប្រុងប្រយ័ត្ន មុននឹងដាក់ទុនវិនិយោគ។ ការស្គាល់សញ្ញាបញ្ហា ព្រមានជាមុន អាចជួយទប់ស្កាត់ការខាតបង់ និង ជួយវិនិយោគិនក្នុងការជ្រើសរើសក្រុមហ៊ុន ដែលមានសក្តានុពលពិតប្រាកដ។ ខាងក្រោមនេះជា ៣ ចំណុចសំខាន់ៗដែលវិនិយោគិនត្រូវប្រុងប្រយ័ត្ន៖
🔍 គោលដៅមិនច្បាស់លាស់៖ ក្រុមហ៊ុនដែលមិនអាចបញ្ជាក់បានពីទិសដៅ ឬ គោលបំណងអាជីវកម្មរបស់ខ្លួន។
🔍 ក្រុមដឹកនាំគ្មានភាពសហការណ៍៖ មានការប៉ះទង្គិច ឬ ខ្វះទំនុកចិត្តរវាងស្ថាបនិក។
🔍 ការគ្រប់គ្រងហិរញ្ញវត្ថុខ្សោយ៖ មិនមានការច្បាស់លាស់ពីប្រាក់ចំណូល ប្រាក់ចំណាយ ឬ ការប្រើប្រាស់ធនធាន។
_______________
💼 Investing in early-stage startups can offer big opportunities but also comes with high risks. That’s why Cambodian investors should carefully analyze before putting in their capital. Identifying early warning signs can help prevent losses and guide investors toward startups with real potential. Here are 3 key red flags every investor should watch out for:
🔍 Unclear goals: Startups that cannot clearly define their direction or business purpose.
🔍 Weak leadership teamwork: Founders who have conflicts or lack mutual trust.
🔍 Poor financial management: No clear understanding of income, expenses, or how resources are used.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
[English Below]
📢 ការដាក់ពាក្យសម្រាប់ កម្មវិធីវិនិយោគលើធុរកិច្ចថ្មី បានបិទហើយ!
🔵មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធុរកិច្ចថ្មីទាំងអស់ដែលបានបង្ហាញពីចំណាប់អារម្មណ៍ និង បានចូលរួមយ៉ាងសកម្មក្នុងការដាក់ពាក្យស្នើសុំ មកកាន់កម្មវិធីវិនិយោគលើធុរកិច្ចថ្មី។ សូមធុរកិច្ចថ្មីទាំងឡាយ ដែលបានដាក់ពាក្យស្នើសុំមកកាន់ កម្មវិធីវិនិយោគលើធុរកិច្ចថ្មី មេត្តារង់ចាំតាមដានព័ត៌មានបន្ថែមតាមរយៈប្រអប់សាររបស់អ្នក។
___________
📢 Application for the Startup Investment Package Program is Now Closed!
🔵 The Entrepreneurship Development Fund (EDF) would like to express its sincere appreciation to all startups that have demonstrated their interest and participated in submitting their application for the Startup Investment Package Program. To all the startups that have submitted their application, please monitor your inbox for further updates.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
+9
[English Below]
🔵 រាជធានីភ្នំពេញ-មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច៖ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១១:០០ ព្រឹក, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធាននៃលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានដឹកនាំកិច្ចប្រជុំ ពិភាក្សាអំពី ការផ្ដួចផ្ដើមរៀបចំ “វេទិកាហិរញ្ញប្បទានសម្រាប់ធុរកិច្ចកម្ពុជាប្រចាំឆ្នាំ”។ កិច្ចប្រជុំនេះមានការចូលរួមពី ធនាគារអភិវឌ្ឍន៍កសិកម្ម និង ជនបទ, សហគ្រិនខ្មែរ, ធនាគារសហគ្រាសធុនតូច និង មធ្យម, សាជីវកម្មធានាឥណទានកម្ពុជា, និង មូលនិធិអភិវឌ្ឍន៍ជំនាញ។
__________________
🔵 Phnom Penh-Business Development Center: On 31st October 2025 at 11:00 am, H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance, and Secretariat Director of the Entrepreneurship Development Fund (EDF) Secretariat, has led a meeting to discuss the initiative to organize the “Annual Cambodia Business Financing Forum”. This meeting was attended by representatives from The Agricultural and Rural Development Bank, Khmer Enterprise, Small and Medium Enterprises Bank, Credit Guarantee Corporation of Cambodia, and Skills Development Fund.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
[English Below]
🔵សំណួរប្រចាំសប្ដាហ៍!
📣✨ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានទាំងចំណេះដឹង និងឱកាសឈ្នះរង្វាន់ពិសេសជាមួយនឹងលក្ខខណ្ឌងាយៗ!
📍លក្ខខណ្ឌចូលរួមលេង៖
១.ចុច Like Page និង Share Post នេះជាសាធារណៈ
២.Comment ចម្លើយដែលត្រឹមត្រូវ និង Mention មិត្តភក្ដិចំនួន ៣ នាក់
🏆អ្នកឆ្លើយត្រឹមត្រូវ និងគោរពតាមលក្ខខណ្ឌខាងលើចំនួន មួយរូប នឹងមានឱកាសទទួលបានដបទឹកដ៏ស្រស់ស្អាតចំនួន ១!
🎁កាន់តែពិសេស មិត្តភក្តិដែលបានធ្វើការ Mention ចំនួន ៣ នាក់ក៏មានឱកាសឈ្នះរង្វាន់ជា អាវយឺត ឬ កាបូបយួរដៃផងដែរ!
📢 អ្នកឈ្នះនឹងត្រូវបានប្រកាសនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥
________________
🔵 Weekly Question!
📣✨ Join us in answering this week’s question to gain knowledge and stand a chance to win a special prize — with just a few simple steps!
📍How to Participate:
1. Like our Page and Share this Post publicly
2. Comment with the correct answer and Tag 3 friends
🏆 One participant who answer correctly and follows all the conditions will win 1 Tumbler!
🎁 The 3 friends who get tagged also have a chance to win additional gifts such as a T-shirt or a tote bag!
📢 The winner will be announced on 3rd November 2025
[English Below]
🎉 សូមចូលរួមអបអរសាទរ ដល់អ្នកឈ្នះរង្វាន់ពីការឆ្លើយ-សំណួរ ប្រចាំសប្តាហ៍បានត្រឹមត្រូវ!
🏆 សម្រាប់អ្នកឈ្នះ សូមផ្ញើសារមកប្រអបសាររបស់ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដើម្បីទទួលរង្វាន់!
_________________
🎉 Congratulations to the winners of the weekly Q&A!
🏆 For winners, please send a message to the Entrepreneurship Development Fund to receive your prize!
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
[English Below]
🎲 វិនិយោគិនដែលមានកៅអីក្នុងក្រុមប្រឹក្សាភិបាល ត្រូវតែយកចិត្តទុកដាក់លើការកសាងវប្បធម៌ល្អក្នុងក្រុមហ៊ុន ដោយប្រកាន់ខ្ជាប់យកសីលធម៌ល្អ និងយុត្តិធម៌សម្រាប់បុគ្គលិកគ្រប់រូប។ តួនាទីនេះមានសារៈសំខាន់ណាស់ ពីព្រោះការវិនិយោគមិនមែនគ្រាន់តែគិតពីប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើមនុស្ស និងគោលការណ៍ផងដែរ។ ដូច្នេះ វិនិយោគិនត្រូវតែធានាថា ក្រុមហ៊ុនថែរក្សាស្តង់ដារខ្ពស់ តាមដានការអនុវត្ត និងរៀបចំឱ្យមានការទទួលខុសត្រូវយ៉ាងច្បាស់លាស់។ ការធ្វើដូចនេះ មិនត្រឹមតែល្អសម្រាប់សង្គមប៉ុណ្ណោះទេ ប៉ុន្តែអាចជួយឱ្យអាជីវកម្មមានភាពរីកចម្រើន និងមានភាពទទួលខុសត្រូវបន្ថែមផងដែរ។
__________________
🎲 Investors who hold a seat on the board of directors must pay close attention to fostering a positive company culture, upholding strong ethics, and ensuring fairness for all employees. This role is highly important because investing is not only about seeking profits, but also about investing in people and principles. Therefore, investors must ensure that the company maintains high standards, monitors implementation, and establishes clear accountability. Doing so is not only beneficial to society, but also contributes to building a stronger, more responsible business.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
[English Below]
🚨 សល់តែ ១ ថ្ងៃប៉ុណ្ណោះ! កុំខកខានការដាក់ពាក្យដើម្បីមានឱកាសទទួលបានការវិនិយោគភាគទុន!
💰 មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពកំពុងអនុវត្ត កម្មវិធីវិនិយោគលើធុរកិច្ចថ្មី ដែលមានគោលបំណងស្វែងរកធុរកិច្ចថ្មីសក្ដានុពលដែលស្ថិតនៅដំណាក់កាលចាប់ផ្តើម និង រីកលូតលាស់ យកមកពិនិត្យ និង វាយតម្លៃដើម្បីពិនិត្យលទ្ធភាពធ្វើការវិនិយោគភាគទុន។ ប្រសិនធុរកិច្ចថ្មីរបស់អ្នកកំពុងស្វែងរកការពង្រីកអាជីវកម្ម ឬ ហិរញ្ញប្បទានវិនិយោគ, សូមកុំរំលងឱកាស និង ធ្វើការដាក់ពាក្យថ្ងៃនេះ។
ℹ️ ព័ត៌មានគន្លឹះ៖
⏰ កាលបរិច្ឆេទបិទទទួលពាក្យ៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ម៉ោង ១៧:០០ រសៀល
🔗 តំណភ្ជាប់ដាក់ពាក្យ៖ https://forms.gle/YUuktbDZ7PU8Ptyx7
____
🚨 1 DAY LEFT! DON'T MISS YOUR CHANCE AT APPLYING FOR EQUITY FUNDING!
💰 The Entrepreneurship Development Fund is implementing the Startup Investment Package Program to seek potential startups in the initial and growth stage to assess and consider for equity investment funding. If your startup is looking to scale or looking for investment funding, don't miss the chance and submit your application today!
ℹ️ Key Information:
⏰ Application Deadline: 31st October 2025 by 17:00 PM
🔗 Application Link: https://forms.gle/YUuktbDZ7PU8Ptyx7
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
[English Below]
🚀 ការផ្លាស់ប្តូរទស្សនៈ ឬ គោលគំនិតរបស់អាជីវកម្មមួយ មិនមែនជាសញ្ញានៃការបរាជ័យឡើយ។ ផ្ទុយទៅវិញ នេះជាផ្នែកដ៏សំខាន់មួយ នៃដំណើរការក្នុងការស្វែងរកគំរូអាជីវកម្មដែលត្រូវនឹងទីផ្សារ។ វិនិយោគិនអាចទាញយកមេរៀនដ៏មានតម្លៃជាច្រើនពីបញ្ហានេះដូចជា៖
💡វាយតម្លៃសមត្ថភាពក្នុងការសម្របខ្លួន៖ អាជីវកម្មដែលអាចផ្លាស់ប្តូរបានបង្ហាញពីភាពបត់បែន និង ការត្រៀមខ្លួនរៀនសូត្រពីកំហុសដែលអាចកើតមាន។ នេះជាលក្ខណៈដ៏សំខាន់ សម្រាប់ភាពរីកចម្រើនយូរអង្វែង។
💡វាយតម្លៃការយល់ដឹងពីទីផ្សារ៖ ការផ្លាស់ប្តូរដែលទទួលបានជោគជ័យ តែងតែមានមូលដ្ឋានមកពីការស្រាវជ្រាវស៊ីជម្រៅទៅលើតម្រូវការអតិថិជនពិតប្រាកដ និង ទិន្នន័យទីផ្សារ ជាជាងការប្រកាន់ខ្ជាប់តែនឹងគំនិតដើម។
💡វាយតម្លៃជំនាញគ្រប់គ្រងធនធាន៖ ការដឹងពេលវេលាគួរផ្លាស់ប្តូរ និង ពេលគួរឈប់គំរោងដែលមិនរីកចម្រើន បង្ហាញពីជំនាញគ្រប់គ្រងថវិកាដ៏មានប្រសិទ្ធភាព។
__________________
🚀 A startup pivoting its strategy is not a failure, but a crucial step in finding a viable market fit. For investors, this offers key insights:
💡Evaluating Adaptability: It shows a team's flexibility and willingness to learn from errors, which is critical for long-term success.
💡Evaluating Market Insight: Successful pivots are driven by deep research into real customer demands and data, not just attachment to an original concept.
💡Evaluating Financial Management: The ability to know when to pivot and when to cut losses is a sign of strong financial discipline.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
Repost from គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) Digital Economy and Business Committee (DEBC)
+9
[English Below]
នារសៀល ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៥ នៅអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល, ឯកឧត្ដមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានដឹកនាំក្រុមការងារចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ជាមួយ ឯកឧត្ដម ម៉ាត់ សារី ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្តីពីវឌ្ឍនភាពការអនុវត្តការងារចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
On October 28, 2025, at 10:00 AM, H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance and Secretary General of the General Secretariat of the Digital Economy and Business Committee (DEBC) led our collages to participate in a discussion meeting with His Excellency Mat Sary, Director of the Secretariat of the Coordination Committee for the Development of Informal Economy, on the progress of the implementation of the registration of informal economy actors.
💬 តាមដានបណ្ដាញសង្គមរបស់ គណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល៖
🌐Facebook
🌐Telegram
🌐TikTok
🌐LinkedIn
🌐Website
[English Below]
🔵 ព្រះរាជពិធីគ្រងរាជសម្បត្តិព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី!
ក្នុងឱកាសរាជពិធីគម្រប់ខួប២១ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ ទូលបង្គំយើងខ្ញុំសូមព្រះរាជានុញាត ទូលថ្វាយ នូវព្រះសព្ទសាធុការពរ សូមព្រះអង្គទ្រង់មានព្រះកាយមាំមួន ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះបញ្ញាញាណវាងវៃ ព្រះជន្នាយុយឺនយូរ ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ ដល់ប្រជានុរាស្រ្តខ្មែរជានិរន្តរ៍រៀងទៅ។
______________
🔵 Coronation Day of His Majesty King Norodom Sihakmoni!
On the occasion of the 21st anniversary of His ascension to the throne, we humbly request His Royal Highness to grant us permission to pay our respects and to offer our heartfelt wishes for His Majesty’s good health, robust physical condition, sharp intelligence, and long life, so that he may continue to reign in the royal sovereignty, providing a cool shade for the Cambodian people onward.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
[English Below]
📢 នៅដំណាក់កាលដំបូងនៃការវិនិយោគ ការបង្កើតទំនុកចិត្តជាមួយស្ថាបនិកគឺជាគន្លងសំខាន់ក្នុងការបង្កើតទំនាក់ទំនងរយៈពេលវែង។ វិនិយោគិនដែលអាចបង្ហាញពីភាពជាដៃគូរដែលគួរឱ្យទុកចិត្ត នឹងទទួលបានការគាំទ្រ និង ការចូលរួមយ៉ាងសកម្មពីស្ថាបនិក។ ខាងក្រោមនេះជា ៣ ចំណុចសំខាន់ក្នុងការបង្កើតទំនុកចិត្តរវៀងវិនិយោគិន និង ស្ថាបនិក៖
📁 ស្តាប់ដោយចិត្តអត់ធ្មត់៖ ស្ថាបនិកចង់ឱ្យគេយល់ពីចក្ខុវិស័យ និង បញ្ហាដែលពួកគេកំពុងប្រឈម។ ការស្តាប់ដោយមិនផ្តល់ការវាយតម្លៃភ្លាមៗ នឹងបង្ហាញពីការគាំទ្រអត់ដែលកំណត់។
📁 បង្ហាញពីការគាំទ្របែបសកម្ម៖ ជួយផ្តល់យោបល់ ឬ ធនធានដែលអាចជួយដល់ការរីកចម្រើន។ ការគាំទ្រដែលមិនបង្កសម្ពាធ នឹងធ្វើឱ្យស្ថាបនិកមានអារម្មណ៍ថាអ្នកជាដៃគូរដែលគួរឱ្យទុកចិត្ត។
📁 កសាងទំនាក់ទំនងលើគោលបំណងរួម៖ មិនមែនគ្រាន់តែចង់បានផលចំណេញប៉ុណ្ណោះទេ ប៉ុន្តែគួរតែបង្ហាញថាវិនិយោគិនជាអ្នកជួយស្ថាបនិកសម្រេចគោលដៅរយៈពេលវែង។ នេះជាគន្លងសំខាន់ក្នុងការរីកចម្រើនជាដៃគូរពិតប្រាកដ។
__________________
📢 At the early stage of investing, building trust with founders is a crucial step toward forming long-term relationships. Investors who can demonstrate that they are reliable and supportive partners will earn active engagement and cooperation from founders. Here are 3 keyways to build trust between investors and founders:
📁 Listen with patience: Founders want others to understand their vision and the challenges they face. Listening without rushing to judge shows thoughtful support and builds mutual respect.
📁 Show active support: Offer useful advice or resources that help the company grow. Support that doesn’t create pressure helps founders feel safe and trust you as a true partner.
📁 Build relationships based on shared purpose: It’s not just about financial returns. Investors should show they’re committed to helping founders achieve long-term goals. This is the foundation of a strong and lasting partnership.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
[English Below]
🚨 សល់តែ ៣ ថ្ងៃប៉ុណ្ណោះ! កុំខកខានការដាក់ពាក្យដើម្បីមានឱកាសទទួលបានការវិនិយោគភាគទុន!
💰 មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពកំពុងអនុវត្ត កម្មវិធីវិនិយោគលើធុរកិច្ចថ្មី ដែលមានគោលបំណងស្វែងរកធុរកិច្ចថ្មីសក្ដានុពលដែលស្ថិតនៅដំណាក់កាលចាប់ផ្តើម និង រីកលូតលាស់ យកមកពិនិត្យ និង វាយតម្លៃដើម្បីពិនិត្យលទ្ធភាពធ្វើការវិនិយោគភាគទុន។ ប្រសិនធុរកិច្ចថ្មីរបស់អ្នកកំពុងស្វែងរកការពង្រីកអាជីវកម្ម ឬ ហិរញ្ញប្បទានវិនិយោគ, សូមកុំរំលងឱកាស និង ធ្វើការដាក់ពាក្យថ្ងៃនេះ។
ℹ️ ព័ត៌មានគន្លឹះ៖
⏰ កាលបរិច្ឆេទបិទទទួលពាក្យ៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ម៉ោង ១៧:០០ រសៀល
🔗 តំណភ្ជាប់ដាក់ពាក្យ៖ https://forms.gle/YUuktbDZ7PU8Ptyx7
____
🚨 3 DAYS LEFT! DON'T MISS YOUR CHANCE AT APPLYING FOR EQUITY FUNDING!
💰 The Entrepreneurship Development Fund is implementing the Startup Investment Package Program to seek potential startups in the initial and growth stage to assess and consider for equity investment funding. If your startup is looking to scale or looking for investment funding, don't miss the chance and submit your application today!
ℹ️ Key Information:
⏰ Application Deadline: 31st October 2025 by 17:00 PM
🔗 Application Link: https://forms.gle/YUuktbDZ7PU8Ptyx7
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
[English Below]
🔴 តើការធ្វើបទបង្ហាញអំពីអាជីវកម្មបានល្អ អាចបញ្ជាក់ពីគុណភាពនៃអាជីវកម្មដែល ឬ ទេ?
🛎 សម្រាប់វិនិយោគិន បទបង្ហាញអាជីវកម្មជាឧបករណ៍សំខាន់មួយក្នុងការសម្រេចចិត្តវិនិយោគ។ តាមរយៈបទបង្ហាញនេះ វិនិយោគិនអាចយល់បានពីដំណើរការប្រតិបត្តិការណ៍ សក្តានុពលក្នុងការបង្កើតប្រាក់ចំណេញ ព្រមទាំងយុទ្ធសាស្ត្រ និង ទិសដៅអាជីវកម្មនៅពេលអនាគត។ ទោះបីជាមាតិកានៅក្នុងបទបង្ហាញអាចបង្កើតការចាប់អារម្មណ៍បានក៏ដោយ ការយកចិត្តទុកដាក់លើភាពពិតប្រាកដ និង ភាពអាចទុកចិត្តបាន នៃព័ត៌មាននៅពីក្រោយមាតិកានោះ គឺជាចំណុចសំខាន់មួយសម្រាប់វិនិយោគិន។ ពួកគេមិនត្រឹមតែស្តាប់អ្វីដែលត្រូវបានបង្ហាញទេ ប៉ុន្តែថែមទាំងពិនិត្យផ្ទៀងផ្ទាត់ប្រភព និង មូលដ្ឋាននៃទិន្នន័យផងដែរ។
💰 បន្ទាប់ពីការធ្វើបទបង្ហាញអំពីអាជីវកម្មបានបង្កើតការចាប់អារម្មណ៍ ជំហានបន្ទាប់ ស្ថាបនិកគួរតែផ្តោតលើការផ្ទៀងផ្ទាត់គំរូអាជីវកម្ម និង ការព្យាករណ៍ទាំងអស់ថាមានភាពជាក់លាក់ និង អាចទុកចិត្តបាន។ ការវាយតម្លៃអាជីវកម្មដោយប្រុងប្រយ័ត្ន និង ការពង្រឹងគុណភាពនៃព័ត៌មានពិតប្រាកដ គឺជាគន្លឹះសំខាន់សម្រាប់ស្ថាបនិកក្នុងការបង្កើតទំនុកចិត្តពីវិនិយោគិន។
__________________
🔴 Can a well-crafted business pitch truly reflect the quality of a startup?
🛎 For investors, a business pitch is a crucial tool in the decision-making process. Through such a presentation, investors can gain insights into operational processes, profit-generating potential, strategic direction, and future business plans. While compelling content can capture attention, what matters even more to investors is the accuracy and reliability of the information behind the presentation. They don’t just listen to what is being presented, they also scrutinize the sources and foundations of the data provided.
💰 Once a presentation successfully sparks interest, the next important step for founders is to ensure that the business model and all projections are backed by clear, trustworthy, and verifiable information. Careful business evaluation and the reinforcement of factual accuracy are key elements in building investor confidence.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
[English Below]
🔵 សំណួរប្រចាំសប្ដាហ៍!
📣✨ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានទាំងចំណេះដឹង និងឱកាសឈ្នះរង្វាន់ពិសេសជាមួយនឹងលក្ខខណ្ឌងាយៗ!
📍លក្ខខណ្ឌចូលរួមលេង៖
១. ចុច Join Telegram៖ https://t.me/edfcambodia
២. ចុច Like Page Facebook
៣. Share Post នេះជាសាធារណៈ
៤. Comment ចម្លើយដែលត្រឹមត្រូវ និង Mention មិត្តភក្ដិចំនួន ៣ នាក់
🏆អ្នកឆ្លើយត្រឹមត្រូវ និងគោរពតាមលក្ខខណ្ឌខាងលើចំនួន មួយរូប នឹងមានឱកាសទទួលបាន ដបទឹក ចំនួន ១ និង អាវយឺត ចំនួន ១!
🎁កាន់តែពិសេស មិត្តភក្តិដែលបានធ្វើការ Mention ចំនួន ៣ នាក់ក៏មានឱកាសឈ្នះរង្វាន់ជា អាវយឺត ឬ កាបូបយួរដៃផងដែរ!
📢 អ្នកឈ្នះនឹងត្រូវបានប្រកាសនៅថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២៥
________________
🔵 Weekly Question!
📣✨ Join us in answering this week’s question to gain knowledge and stand a chance to win a special prize — with just a few simple steps!
📍How to Participate:
1. Join our Telegram channel: https://t.me/edfcambodia
2. Like our Facebook page
3. Share Post to the public.
4. Comment the correct answer and mention 3 of your friends!
🏆 One participant who answer correctly and follows all the conditions will win 1 Tumbler and 1 T-shirt!
🎁 The 3 friends who get tagged also have a chance to win additional gifts such as a T-shirt or a tote bag!
📢 The winner will be announced on: 31st October, 2025
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
[English Below]
🎉 សូមចូលរួមអបអរសាទរ ដល់អ្នកឈ្នះរង្វាន់ពីការឆ្លើយ-សំណួរ ប្រចាំសប្តាហ៍បានត្រឹមត្រូវ!
🏆 សម្រាប់អ្នកឈ្នះ សូមផ្ញើសារមកប្រអបសាររបស់ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដើម្បីទទួលរង្វាន់!
_________________
🎉 Congratulations to the winners of the weekly Q&A!
🏆 For winners, please send a message to the Entrepreneurship Development Fund to receive your prize!
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
[English Below]
⚖️ នៅក្នុងពិភពរបស់ធុរកិច្ចថ្មី ភាពបរាជ័យកើតឡើងសឹងតែរាល់ពេលទៅហើយ។ ករណីដែលធុរកិច្ចថ្មីដែលទើបតែចាប់ផ្ដើមទទួលបានជោគជ័យ គឺនៅមានកម្រិតទាបណាស់។ ហេតុនេះហើយ វិនិយោគិនភាគច្រើន ក៏ទទួលវិនិយោគលើធុរកិច្ចដែលធ្លាប់បរាជ័យដែលព្រោះ៖
📊 ស្ថាបនិកយល់ច្បាស់អំពីហានិភ័យ ព្រោះធ្លាប់ជួបការលំបាកច្រើនមកហើយ លើសពីនេះទៅទៀត ស្ថាបនិកនឹងឆាប់ចាប់បានកំហុស ដែលអាចបណ្ដាលទៅជាបញ្ហាផ្សេងៗ បានយ៉ាងឆាប់រហ័ស។
📊 ទំនាក់ទំនងត្រូវបានបង្កើតឡើងរួចមកហើយ ដូច្នេះវិនិយោគិនអាចមានទំនុកចិត្តក្នុងការឱ្យធុរកិច្ចថ្មី បន្តដឹកនាំលើបញ្ហាមួយចំនួន ដោយមិនចាំបាច់វិនិយោគិនដឹកនាំរហូតនោះទេ។
📊 ស្ថាបនិកមានភាពអត់ធ្មត់ច្រើន ដោយមិនបោះបង់ចោលអាជីវកម្មនៅពេលដែលជួបបញ្ហា ព្រោះបទពិសោធន៍បរាជ័យពីមុន បានធ្វើជាស្ពានសម្រាប់ពួកគេរួចមកហើយ។
__________________
⚖️ In the world of startups, failure is almost always a thing. The number of successful startups is relatively low. That’s why most investors invest in failed businesses because:
📊 The founders understand the risks because they have faced many challenges. In addition, the founders are quick to spot mistakes that could lead to problems.
📊 The relationship has already been established, so the investor can trust the startup to continue to lead on certain issues without the investor having to lead the entire time.
📊 The founders are very patient and don’t give up when they encounter problems because their previous failures have served as a bridge for them.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
