cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ - Ministry of Post and Telecommunications

Mostrar más
Publicaciones publicitarias
179 363
Suscriptores
-8724 horas
-5117 días
-2 85530 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកអង្គរបូរី ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរបូរី មន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ សរុបប្រមាណ ៤១០នាក់ នៅសាលាស្រុកអង្គរបូរី។ សូមចុចអាន ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាសតែងតាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរបូរី ដែល ឯកឧត្តម សុខុម ភគវន្តមុនី ជាប្រធានក្រុមការងារ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបើកវេទិកាសាធារណៈផ្ទៃក្នុង ដើម្បីឆ្លើយតបទៅនឹងសំណូមពរចាំបាច់នានាក្នុងមូលដ្ឋាន ហើយបានលើកនូវវិធានការដើម្បីដោះស្រាយសម្រាប់អនុវត្តន៍ឱ្យមានប្រសិទ្ធភាព ព្រមទាំងបានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់តាមការចាត់តាំងដោះស្រាយតម្រូវការនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ខេត្តតាកែវ | ថ្ងៃទី២ មិថុនា ២០២៤ #Takeo #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐X 🌐Instagram 🌐LinkedIn 🌐Tiktok 📲 ទាញយក MPTC Speed Test: iOS | Android
Mostrar todo...
31👍 10
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំ ASIA TECH x SINGAPORE (ATxSG) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩-៣១ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ​ និងអ្នកជំនាញបច្ចេកវិទ្យាឌីជីថល​ អ្នកជំនាញសន្តិសុខបច្ចេកវិទ្យា និងក្រុមហ៊ុនបច្ចេកវិទ្យាមកពីប្រទេសជាច្រើនជុំវិញពិភពលោក។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាផ្លាស់ប្ដូរបទពិសោធនិង ស្វែងយល់អំពីការវិវឌ្ឍនៃបច្ចេកវិទ្យាចុងក្រោយ.... សូមចុចអាន #ATxSG #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐X 🌐Instagram 🌐LinkedIn 🌐Tiktok 📲 ទាញយក MPTC Speed Test: iOS | Android
Mostrar todo...
40👍 14
Photo unavailableShow in Telegram
អបអរសាទរ ទិវាកុមារអន្តរជាតិ Happy International Children's Day #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐X 🌐Instagram 🌐LinkedIn 🌐Tiktok 📲 ទាញយក MPTC Speed Test: iOS | Android
Mostrar todo...
45👍 7
ការចូលរួមគោរពទង់ជាតិ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សប្ដាហ៍ទី៤ ខែឧសភា ឆ្នាំ២០២៤ --- អនុវត្តតាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមគោរពទង់ជាតិ វេលាម៉ោង ៧:៣០នាទីព្រឹក រៀងរាល់ថ្ងៃធ្វើការ ដើម្បីលើកកម្ពស់មោទកភាពជាតិ ស្មារតីស្នេហាជាតិ ព្រមទាំងសម្តែងនូវសេចក្តីគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារ និងកសាងអភិវឌ្ឍន៍ជាតិមាតុភូមិប្រកបដោយសុខសន្តិភាពនិងចីរភាព។ សូមជម្រាបជូនថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំគោរពទង់ជាតិរៀងរាល់ព្រឹកចាប់តាំងពីខែមិថុនា ឆ្នាំ២០២០ មក។ #nationalanthem #National #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐X 🌐Instagram 🌐LinkedIn 🌐Tiktok 📲 ទាញយក MPTC Speed Test: iOS | Android
Mostrar todo...
53👍 16👏 3
Photo unavailableShow in Telegram
💡យល់ពីសុវត្ថិភាពឌីជីថល #៦ ចំណុចសម្រាប់សម្គាល់ការបោកប្រាស់ (Phishing) #DigitalTips #phishing #security #MPTC #GoDigitalCambodia #កម្ពុជាឆ្ពោះទៅឌីជីថល #ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ #កម្ពុជា #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐X 🌐Instagram 🌐LinkedIn 🌐Tiktok 📲 ទាញយក MPTC Speed Test: iOS | Android
Mostrar todo...
42👍 15
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការដាក់ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh ចូលរួមប្រកួតប្រជែងក្នុង “កម្មវិធីពានរង្វាន់ការរៀបចំសេវាឌីជីថល” កម្រិតពិភពលោក ដែលរៀបចំនៅក្នុងវេទិកា World Summit on the Information Society (WSIS)+20 Forum High-Level Event 2024 នៅក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស ----- ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា “ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh” ដែលអភិវឌ្ឍដោយ ក.ប.ទ. ត្រូវបានដាក់ឱ្យចូលរួមប្រកួតប្រជែងក្នុង “កម្មវិធីពានរង្វាន់ការរៀបចំសេវាឌីជីថល WSIS Digital Service Design 2024” កម្រិតពិភពលោក ដែលរៀបចំនៅក្នុង វេទិកា World Summit on the Information Society (WSIS)+20 Forum High-Level Event 2024 នៅក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស ហើយមានប្រព័ន្ធឌីជីថលពីបណ្តាប្រទេសជុំវិញពិភពលោកចូលរួមប្រកួត សរុបចំនួន ៥០។ ជាលទ្ធផល ថ្នាល verify.gov.kh ត្រូវបានជ្រើសរើសចូលទៅប្រកួតប្រជែងនៅវគ្គផ្តាច់ព្រ័ត្រជាមួយប្រព័ន្ធឌីជីថលចំនួន ៨ ទៀត ហើយទទួលបានពិន្ទុនៅ លំដាប់ទី២ បន្ទាប់ពី ថ្នាល UgPass របស់ប្រទេសអ៊ូហ្កង់ដា ដែលជាថ្នាល.... សូមចុចអាន #verifygovkh #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐X 🌐Instagram 🌐LinkedIn 🌐Tiktok 📲 ទាញយក MPTC Speed Test: iOS | Android
Mostrar todo...
70🙏 14👍 12👏 4
Photo unavailableShow in Telegram
អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ---- ថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨​ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐X 🌐Instagram 🌐LinkedIn 🌐Tiktok 📲 ទាញយក MPTC Speed Test: iOS | Android
Mostrar todo...
69🙏 41👍 5👏 5
មន្ត្រីរាជការ អាចស្នើសុំធ្វើប័ណ្ណ ប.ស.ស. ជូនប្តី ឬ ប្រពន្ធ និងកូន ក្នុងបន្ទុកគ្រួសារមន្រ្តីរាជការ ដោយមិនបង់ថ្លៃសេវា អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដូចជាប្តី ឬប្រពន្ធ និងកូន ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បានដែរ ដោយចំណាយត្រឹមតែ ១៥ ៦០០រៀលប៉ុណ្ណោះ ក្នុង១ខែ នោះនឹងទទួលបានការថែទាំសុខភាពពេញ ២៤ម៉ោង លើ២៤ម៉ោង នៅគ្រប់មន្ទីរពេទ្យ ដែលជាដៃគូ ប.ស.ស. ទូទាំងប្រទេស រួមទាំងប្រាក់ឧបត្ថម្ភផងដែរ។ ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖ * សហព័ទ្ធ (ប្តី ឬប្រពន្ធ) - សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លង សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ - អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ - សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ * កូនក្នុងបន្ទុក - សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត - និង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ - សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងទៅកាន់លេខ ១២៨៦។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Mostrar todo...
36👍 14🙏 8
Archivo de publicaciones