cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

នេះជា Chanel telegram ផ្លូវការរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បង្កើតឡើងដើម្បី (ផ្សព្វផ្សាយព័ត៌មានផ្លូវការ)

Mostrar más
Publicaciones publicitarias
33 005
Suscriptores
-424 horas
-327 días
-15130 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

Photo unavailableShow in Telegram
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរព័ត៌មានរាជធានីភ្នំពេញ ដែលបានខិតខំបំពេញកិច្ចការងារប្រកបដោយការទទួល ខុសត្រូវ ហើយជម្រុញអោយបន្តពង្រឹងសមត្ថភាព ចំណេះជំនាញក្នុងការបំពេញការងារប្រកបដោយសមត្ថភាព និងប្រសិទ្ធិភាពខ្ពស់ ដើម្បីសម្របទៅនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា និងភាពស្រួចស្រាល់នៅក្នុងការប្រកួតប្រជែងផ្នែកព័ត៌មាន អានអត្ថបទពេញ 🔗 Join TVK
Mostrar todo...
Photo unavailableShow in Telegram
សិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាទៅកាន់សហគ្រាសរបស់អេស្ប៉ាញ អានអត្ថបទពេញ 🔗 Join TVK
Mostrar todo...
Photo unavailableShow in Telegram
ម្តងនេះត្រលប់មកវិញកាន់តែធំជាងមុន និង​កាចជាងមុន! មហាព្រឹត្តិការណ៍" Krud Kun Khmer: The battle of Kings វគ្គ២ " ដែលអ្នកទាំងអស់គ្នាមិនអាចបំភ្លេចបាន វិលត្រលប់មកវិញហើយ! ការប្រមូលផ្តុំគូឯកលំដាប់ប្រទេស និងអន្តរជាតិ ដែលសុទ្ធតែអ្នកមានឈ្មោះល្បីរន្ទឺនឹងចូលមកអង្រួន សង្វៀនគ្រុឌគុនខ្មែរដ៏អស្ចារ្យ ដែលជាចំណីចក្ខុដល់អ្នកគាំទ្រសង្វៀនគ្រុឌ ពិសេសសម្រាប់អ្នកខេត្តបន្ទាយមានជ័យផ្ទាល់តែម្តង ។ រង់ចាំអ៊ុតមើលថាតើជើងខ្លាំងរូបណានឹងប៉ះគ្នានៅលើមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ! 💪គ្រុឌគុនខ្មែរ ថែរក្សាអត្តសញ្ញាណខ្មែរ នាំគុនខ្មែរល្បីនៅលើឆាកអន្តរជាតិ! 👉 ចូលរួមទស្សនាដោយសេរី នៅក្នុងបរិវេណផ្សាររាត្រី ហ៊ុយ ឡេង ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ 👉 វេលាម៉ោង ៦:៣០ នាទីយប់តទៅនៅថ្ងៃទី ១៥ និង ១៦ មិថុនា ២០២៤ ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា និង ផេកផ្លូវការរបស់ Krud Energy 🤝គាំទ្រគុនខ្មែរជាមួយគ្រុឌ!
Mostrar todo...
Photo unavailableShow in Telegram
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី,រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី ៤ អានអត្ថបទពេញ 🔗 Join TVK
Mostrar todo...
Photo unavailableShow in Telegram
លោក Prabowo អះអាងត្រៀមទទួលជនភៀសខ្លួនប៉ាលេស្ទីនពីតំបន់ហ្គាហ្សា ----------------------------------- -ប្រធានាធិបតីឥណ្ឌូនេស៊ី Prabowo Subianto អះអាងថា រដ្ឋាភិបាលឥណ្ឌូនេស៊ីត្រៀមទទួលជនភៀសខ្លួនប៉ាលេស្ទីនប្រមាណ ១.០០០នាក់ ពីតំបន់ហ្គាហ្សា ហើយនឹងបញ្ជូនពួកគេទៅកាន់សាលារៀនអ៊ីស្លាមនៅខេត្ត East Java ដើម្បីបន្តការសិក្សានៅទីនោះ៕ ប្រភព៖ Al Jazeera ប្រែសម្រួលដោយ ឌឿង សាវតា
Mostrar todo...
Photo unavailableShow in Telegram
នាយករដ្ឋមន្ត្រីអូស្ត្រាលីថ្កោលទោសការវាយប្រហារលើស្ថានកុងស៊ុលអាម៉េរិកប្រចាំនៅស៊ីដនី ----------------------------------- -នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បានថ្កោលទោសឧប្បត្តិហេតុមួយ ដែលក្នុងនោះ ស្ថានកុងស៊ុលអាម៉េរិកក្នុងទីក្រុង ស៊ីដនី បានរងការវាយប្រហារដោយក្រុមបាតុករគាំទ្រប៉ាលេស្ទីន៕ ប្រភព៖ Al Jazeera ប្រែសម្រួលដោយ ឌឿង សាវតា
Mostrar todo...
Photo unavailableShow in Telegram
រដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីសង្គ្រាមអ៊ីស្រាអែលប្រកាសចុះចេញពីតំណែង ----------------------------------- -រដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីសង្គ្រាមអ៊ីស្រាអែល Benny Gantz បានប្រកាសលាឈប់ពីរដ្ឋាភិបាលនាយករដ្ឋមន្ត្រី Benjamin Netanyahu ខណៈសង្គ្រាមជាច្រើនខែរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាកំពុងបន្តផ្ទុះឡើង៕ ប្រភព៖ Al Jazeera ប្រែសម្រួលដោយ ឌឿង សាវតា
Mostrar todo...
Photo unavailableShow in Telegram
កូរ៉េខាងជើងបង្ហោះប៉ោងៗសំរាមចូលក្នុងទឹកដីកូរ៉េខាងត្បូងបន្ថែមទៀត ----------------------------------- -កូរ៉េខាងជើងបន្តបង្ហោះប៉ោងៗសំរាមចូលក្នុងទឹកដីកូរ៉េខាងត្បូងបន្ថែមទៀត ក្រោយពីប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក Kim Jong Un ព្រមានក្រុងសេអ៊ូលឲ្យបញ្ឈប់សកម្មភាពឃោសនានៅតាមព្រំដែនកំពុងមានភាពតានតឹងនឹងគ្នា៕ ប្រភព៖ Al Jazeera ប្រែសម្រួលដោយ ឌឿង សាវតា
Mostrar todo...
Photo unavailableShow in Telegram
តំណាង ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៥ អានអត្ថបទពេញ 🔗 Join TVK
Mostrar todo...
សេចក្ដីជូនដំណឹង
Mostrar todo...