cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

មូលនិធិមេត្តា Official

ទំព័រព័ត៌មានផ្លូវការនៃ មូលនិធិមេត្តា

Ko'proq ko'rsatish
Reklama postlari
213
Obunachilar
Ma'lumot yo'q24 soatlar
-47 kunlar
+130 kunlar
Postlar arxiv
បុណ្យដង្ហែទៀនព្រះវស្សាប្រចាំឆ្នាំលើកទី ៧ នៃមូលនិធិមេត្តា🙏🙏🙏 នាវេលាកាលពីថ្ងៃ អាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០២៤ ព្រះតេជគុណ មុិច លាភហេង ព្រះតំណាងអធិបតីភាពនៃព្រះអនុប្រធាន និងសហការីនៃមូលនិធិមេត្តា បាននាំយកនូវ ទៀនចំណាំព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ ប្រគេនព្រះសង្ឃ ដែលគង់នៅវត្ត បារមីមានឫទ្ធី ដែលស្ថិតនៅជើងភ្នំគិរីរម្យ។ ព្រះតំណាងព្រះអនុប្រធាន និងសមាជិក បានបូជាទៀនធូប ផ្កាភ្ញី ថ្វាយគុណបុណ្យព្រះរតនៈត្រ័យ សមាទានសីល វេរទេយ្យទាន ទេយ្យវត្ថុ បវរណាចតុបច្ច័យ ប្រគេនព្រះសង្ឃ ព្រះសង្ឃភត្តាអនុមោទនា យំកិញ្ច ផ្សាយមេត្តាធម៌ ឧទ្ទិសបុណ្យកុសល។ ក្នុងឱកាសនៃការបំពេញបុណ្យប្រគេនទៀនព្រះវស្សាលើកទី ៧នេះ សូមឧទ្ទិសប្រគេន និងជូនដល់៖ .ព្រះតេជគុណ ឈឺន មនោ អតីតព្រះសហស្ថាបនិក នៃមូលនិធិមេត្តា ក្នុងឱកាសបុណ្យគម្រប់ខួប ៤ឆ្នាំ នៃការអនិច្ចធម្ម .លោកជំទាវ ស៊ាងគីមឡាង .លោក ភូ លីគាវ .កញ្ញា ភូ ណៃគាង .ឧបាសក ឈួន ស្រេង និងឧទ្ទិសជូន បុព្វការីជន ឧបត្ថម្ភិកៈ ឧបត្ថម្ភិកា របស់សមាជិក សមាជិកានៃមូលនិធិមេត្តា តាំងពីបឋមកាល និងញាតិក្នុងសង្សារវដ្ត ព្រមទាំងញាតិការ ទាំង ៧សន្ដានផងដែរ។ សូមអនុមោទនា! Cr: វណ្ណ នេត្រា MRRZIN ANN @រដ្ឋបាលព័ត៌មាន រដ្ឋបាលកុំព្យូទ័រ
Hammasini ko'rsatish...
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
ខួប ៤ឆ្នាំនៃដំណើរព្រះអនិច្ចធម្ម ព្រះតេជគុណ អាយុទីឃោ ឈឺន មនោ (អតីតព្រះសហស្ថាបនិក មូលនិធិមេត្តា) ៚ព្រះជីវប្រវត្តិព្រះតេជគុណ ឈឺន មនោ (អាយុទីឃោ) .ព្រះតេជគុណ ឈឺន មនោ ប្រសូត្រនៅថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ១៩៩៥ នៅភូមិ រ៉ាក់ខៃ ឃុំចាបុន ឃុំចាបុន ខេត្តឈុនបុរី ប្រទេសថៃ ព្រះអង្គជាបុត្រទោលនៃ ឯក ឧត្តម ផុន វីដេត និងលោកជំទាវ ឡៃ គីម ហួយ ។ .កាលពីកុមារភាព ព្រះអង្គបានសិក្សា នៅសាលាបឋមសិក្សា សំរ៉ែង ខេត្តបន្ទាយមានជ័យ រហូតដល់ព្រះជន្ម១៨ព្រះវស្សា ញោមទាំងពីរ ក៏បានបំពេញនូវភារកិច្ចជាម្ដាយឪពុកដ៏ល្អប្រពៃតាមគន្លងបូរាណបានបញ្ជូន បុត្រទោល អោយសាងព្រះភ្នួស នាវត្តបឋវត្តី និងបានបំពេញឧប្បសម្បទានៅឆ្នាំ ២០១៦ នាអារាមវត្ត លង្កាព្រះកុសមារាម ហើយព្រះអង្គក៏បានបន្តការសិក្សាចប់ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិត នៅសាកលវិទ្យាល័យបៀលប្រាយផងដែរ នៅឆ្នាំ២០១៩ ។ .ព្រះអង្គជាសហស្ថាបនិកដំបូងគេនៃមូលនិធិមេត្តា ដែលជួយចុងផ្ដើម ផ្ដល់នូវគំនិត ផ្ដល់នូវ យុទ្ធសាស្ត្រ ក៏ដូចជាថវិការដ៏ច្រើនសន្ធឹកសន្ធាប់ដោយមិនបញ្ចេញមុខ ក្នុងការធ្វើអោយដំណើរការ មូលនិធិមេត្តា ដើម្បីបម្រើដល់វស័យសប្បុរសធម៌ រហូតមកដល់សព្វថ្ងៃ។ .លុះដល់បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែករដ្ឋបាល នៅរាជធានីភ្នំពេញរួចមក ព្រះអង្គក៏បន្តទៅគង់នៅវត្ត បឋវត្តីវិញ ក្នុងដំណែងជាព្រះគ្រូសូត្រស្ដាំ .តែជាសមញ្ញលក្ខណៈធម៌នៃសព្វសត្វនៃយើង នៅវេលាថ្ងៃពុធ ទី៧ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង ៧ និង២២នាទី មច្ចរាជដ៏កំណាច បានមកកាត់ផ្ដាច់ ព្រះជន្មសង្ខារ របស់ព្រះតេជគុណដោយគ្មានក្ដីមេត្តា ក្រោយពីអាពាធនូវជម្ងឺ មហារីកខួរក្បាលអស់រយៈពេល ៣ខែកន្លងមក ! .ការទទួលព្រះអនិច្ចធម្មរបស់ព្រះអង្គ គឺជាការបាត់បង់នូវកុលបុត្រ១រូបដែលប្រកបដោយរូបសម្បត្តិ ចរិយាសម្បត្តិ ភាពថ្លៃថ្នូរខ្ពង់ខ្ពស់ដោយចំណេះដឹងទាំងព្រម និងធ្វើអោយសាច់ញាតិមិត្តបងប្អូន មិត្តរួមថ្នាក់ សព្រហ្មចារី ជិតឆ្ងាយ សោកស្ដាយអាឡោះអាល័យពន់ពេករកពាក្យបរិយាយគ្មាន។ .សូមបុណ្យកុសលដែលព្រះតេជគុណ បានសាងជាមួយមូលនិធិមេត្តា និងគ្រប់ទីកន្លែងទាំងអស់ សូមជួយទ្រទ្រង់ ដល់ព្រះបដិសន្ធិរបស់ព្រះតេជគុណ បានយោនយកកំណើតព្រះបដិសន្ធិ ក្នុងទីកន្លែងដ៏សមគួរ និងខ្ពង់ខ្ពស់។ .លាហើយៗ បែកគ្មានថ្ងៃជួប 🥲🥲🥲 រូបំ ជីរតិ នាមគោត្តំ មច្ឆានំ នជីរតិ រូបទាំងរបស់សត្វរមែងគ្រាំគ្រា ឯនាមនិងគោត្តនាមមិនគ្រាំគ្រាឡើយ។ ដោយសេចក្ដីខ្សឹកខ្សួលអាឡោះអាល័យជាទីបំផុតពី៖មូលនិធិមេត្តា @រដ្ឋបាលកុំព្យូទ័រ រដ្ឋបាលព័ត៌មាន
Hammasini ko'rsatish...
Pre-HAPPY BIRTHDAY 🎂 អបអរសាទរថ្ងៃខួបកំណើត លោក ចិន សារ៉ា សមាជិក នៃមូលនិធិមេត្តា) 💜ដោយសេចក្ដីគោរពស្រលាញ់យ៉ាងជ្រៀលជ្រៅពី៖មូលនិធិមេត្តា 🫶សូមអរគុណដែលបានលះបង់ចំណាយ ពេលវេលា កម្លាំងកាយ ថវិកា ទឹកចិត្ត ស្មារតី ដើម្បីវិស័យសប្បុរសធម៌ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រនៅកម្ពុជា តាមរយៈមូលនិធិមេត្តា💜 @រដ្ឋបាលព័ត៌មាន រដ្ឋបាលកុំព្យូទ័រ
Hammasini ko'rsatish...
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.