cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

MISTI News

សូមមេត្តា Join Channel នេះផង ដើម្បីសិក្សា និងទទួលបានព័ត៌មានពីវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅកម្ពុជា

نمایش بیشتر
پست‌های تبلیغاتی
1 647
مشترکین
اطلاعاتی وجود ندارد24 ساعت
+37 روز
+6330 روز
آرشیو پست ها
កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ (AMMSTI-20) ត្រូវបានរៀប​ចំឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា និងប្រារព្ធពិធីក្រោម​​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោមមូលបទ​ "ការប្រើប្រាស់បញ្ញាសិប្បនិម្មិត៖ ដំណើរឆ្ពោះទៅអនាគត" កិច្ចប្រជុំនេះបានឆ្លុះ​បញ្ចាំង​ពី​សារៈសំខាន់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) សម្រាប់សង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងលើពិភពលោក។ បច្ចេកវិទ្យា AI បាននិងកំពុងផ្លាស់ប្តូរពិភពលោករបស់យើង។ វាបង្កើនប្រសិទ្ធភាព កាត់បន្ថយ​​ចំណាយ និងលើកកម្ពស់ការផលិត។ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ AI ត្រូវបានរំពឹងថានឹងមានឥទ្ធិពលលើការងារ​ចំនួន ១,២ ពាន់លាននាក់ និង ប្រាក់ឈ្នួលប្រមាណ ១៤,៦ ទ្រីលានដុល្លារអាមេរិក ​នៅទូទាំង​ពិភព​លោក ដែលនឹងប៉ះពាល់ ៥០% នៃសេដ្ឋកិច្ចពិភពលោក។ ព័ត៌មានលម្អិត៖ https://shorturl.at/rXTfv Telegram | Facebook | Instragram | Website | Tiktok | Youtube
نمایش همه...
12🙏 4👍 2👏 1
កម្ពុជាបានចាប់ផ្តើមបើកកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០, កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងសៀមរាប។ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ មានកិច្ចប្រជុំសំខាន់ពីរគឺ៖ កិច្ចប្រជុំអនុគណៈកម្មាធិការអាស៊ានផ្នែកអភិវឌ្ឍន៍ហេដ្ឋា​រចនា​សម្ព័ន្ធ និងធនធានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (SCIRD-60) និងកិច្ចប្រជុំក្រុមប្រឹក្សាយោបល់អាស៊ានលើកទី១៦ ដោយមានការអញ្ញើញចូលរួមពីគណៈប្រតិភូមកពីបណ្តាប្រទេស​សមាជិកអាស៊ានទាំង១០ ប្រទេសទីម័រ​ខាង​កើត និងលេខាធិការដ្ឋានអាស៊ាន ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ និង​ភាពជឿនលឿន​នៃការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និងធនធានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវា​នុ​វត្តន៍សម្រាប់តំបន់។ ព័ត៌មានលម្អិត៖ https://shorturl.at/Q3mY2 Telegram | Facebook | Instragram | Website | Tiktok | Youtube
نمایش همه...
10👏 5👍 3
Repost from BTV News
ព្រឹកនេះ កម្ពុជាបានចាប់ផ្តើមបើកកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ ដោយចាប់ផ្ដើមពីកិច្ចប្រជុំអនុគណៈកម្មាធិការអាស៊ាន https://www.btv.com.kh/article/48163 Website | Facebook | Telegram | TikTok
نمایش همه...
15👍 2🙏 2👏 1
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួលការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីការអនុវត្តរបបសន្តិសុខសង្គមក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ឯកឧត្តម ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។ ព័ត៌មានលម្អិត៖ https://shorturl.at/4U89J Telegram | Facebook | Instragram | Website | Tiktok | Youtube
نمایش همه...
🙏 17 4👍 3
ក្រសួងឧស្សាហកម្ម និងសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការ​ដើម្បីជំរុញ​កំណើន​វិស័យឯកជន --------------------- នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា ដឹកនាំដោយ​លោក Paul Clements ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយ​តម្រូវការរបស់​វិស័យ​ឯកជននៅកម្ពុជា។ នៅក្នុង​ជំនួប​នោះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការកៀរគរការចូល​រួមរបស់វិស័យឯកជន ព្រមទាំងជម្រាបជូនពីអាណត្តិកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងកំណែទម្រង់ដែលក្រសួងកំពុងអនុវត្ត សំដៅសម្រួលដល់កំណើននៃវិស័យឯកជន។ ព័ត៌មានលម្អិត៖ https://shorturl.at/M6gCD Telegram | Facebook | Instragram | Website | Tiktok | Youtube
نمایش همه...
9🙏 5
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.