cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

Battambang APHD Official Channel

-សុខុមាលភាពប្រជាពលរដ្ឋ ជាកង្វល់របស់យើងទាំងអស់គ្នា! -សុខភាពមានតម្លៃជាទ្រព្យសម្បត្តិ😘 -​People’s Welfare is Our Duties -Health is More Valuable than Wealth

نمایش بیشتر
پست‌های تبلیغاتی
408
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
-230 روز
آرشیو پست ها
ក្រសួងសុខាភិបាល លើកទឹកចិត្តឱ្យអ្នកជំនាញរួមគ្នាអភិវឌ្ឍគុណភាពសេវាថែទាំព្យាបាលទារក និងកុមារ កាន់តែប្រសើរប្រកបដោយគុណភាព ប្រសិទ្ធភាព និងទំនុកចិត្តជូនដល់ប្រជាពលរដ្ឋ! រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យកុមារជាតិ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមប្រកាសបើកសន្និសីទ រោគកុមារលើកទី៥ ក្រោមប្រធានបទ “រួមគ្នាអភិវឌ្ឍគុណភាពសេវាថែទាំព្យាបាលទារក និងកុមារ”។ លើកឡើងនាឱកាសនោះ លោកជំទាវសាស្ត្រាចារ្យ បានថ្លែងថា ការរៀបចំសន្និសីទនេះធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ និងជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់បុគ្គលិកសុខាភិបាល តាមរយៈការផ្លាស់ប្តូរ បទពិសោធន៍ នៃការអនុវត្តគ្លីនិក រវាងថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីរួមគ្នាអភិវឌ្ឍគុណភាពសេវាថែទាំព្យាបាលទារក និងកុមារឱ្យកាន់តែប្រសើរ ប្រកបដោយគុណភាព ប្រសិទ្ធិភាព និងទំនុកចិត្តជូនដល់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងការចងភ្ជាប់នូវទំនាក់ទំនងរវាងគ្នានិងគ្នា ក្នុងវិស័យសុខាភិបាលតែមួយ។ ទន្ទឹមនឹងនោះការពង្រឹងសមត្ថភាព តាមរយៈការបណ្តុះបណ្តាលបន្ត ដល់អ្នកផ្តល់សេវាសុខាភិបាល គឺជាផ្នែកមួយនៃការអភិវឌ្ឍគុណភាពសេវាសុខាភិបាល និងបង្កើនទាំងទំនាក់ទំនងល្អជាភាតរភាព។ លោកជំទាវសាស្ត្រាចារ្យ បានបន្តទៀតថា មន្ទីរពេទ្យកុមារជាតិ បានយកចិត្តទុកដាក់លើកកម្ពស់ ទាំងគុណភាព សុវត្ថិភាព វប្បធម៌សហភាតរៈចំណងសាមគ្គីភាព និងផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក តាមជំនាញឯកទេសនីមួយៗក្នុងវិជ្ជាជីវៈសុខាភិបាលតែមួយ ហើយក៏បង្ហាញឱ្យឃើញពីការរួបរួមសាមគ្គីគ្នាយ៉ាងសស្រាក់ សស្រាំ ក្នុងការស្វែងយល់ និងរៀនសូត្រពីគ្នាទៅវិញទៅមក ដែលជាវប្បធម៌ចែករំលែកប្រកបដោយសន្តិភាព និងឈានទៅរកការអភិវឌ្ឍ និងឈ្នះៗទាំងអស់គ្នា។ ក្នុងនោះលោកជំទាវ ពិតជាចង់ឃើញសកម្មភាពបែបនេះ កើតឡើងគ្រប់ទីកន្លែង សម្រាប់គ្រប់សហភាតរៈក្នុងវិស័យសុខាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត រួមសហការ សិក្សាស្វែងយល់ពីគ្នា គឺជាអ្វីដែលមានសេចក្តីរីករាយបំផុត។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមាជាតិ ក៏បានប្តេជ្ញាចិត្តថា ថ្នាក់ដឹកនាំ និងបុគ្គលិក និងអ្នកផ្តល់សេវាកម្មផ្សេងៗទាំងអស់ក្នុងមន្ទីរពេទ្យកុមារជាតិ នៅតែបន្តខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មក្នុងការពង្រឹងគុណភាព សមត្ថភាព និងបង្កើនមិត្តភាពជាមួយដៃគូរអភិវឌ្ឍនានា ដើម្បីផ្តល់ជូននូវសេវាសុខាភិបាលសាធារណៈដល់ប្រជាពលរដ្ឋឱ្យកាន់តែមានទំនុកចិត្ត ក្រោមយុទ្ធសាស្ត្រដឹកនាំរបស់ក្រសួងសុខាភិបាល ដែលមានឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ជាថ្នាក់ដឹកនាំដ៏ឆ្នើមក្នុងវិស័យសុខាភិបាល និងស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានចែងនៅក្នុងកិច្ចការអាទិភាពទាំង៥ នៃយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ស្តីពីការលើកកម្ពស់សុខភាពមាតា ទារក និងកុមារ។ គួរបញ្ជាក់ផងដែរថា វាគ្មិនអន្តរជាតិ ថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុកជាច្រើន បានមកចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍នៅក្នុងសន្និសីទនេះ មានដូចជា៖ វាគ្មិនមកពីព្រះរាជាណាចក្រថៃ នៃសាកលវិទ្យាល័យថាម៉ាសាត វាគ្មិនមកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យកុមារជាតិ និងវាគ្មិនមកពីមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង កំពង់ធំ ពោធិ៍សាត់ ព្រៃវែង មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន មន្ទីរពេទ្យមង្គលបូរី ដែលសុទ្ធតែជាអ្នកកំពុងតែបម្រើការនៅផ្នែកកុមារទារក។
نمایش همه...
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៨:៣០ នាទី នៅសណ្ឋាគារ Raffles Le Royal ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមពិធីបើកសិក្ខាសាលាស្តីពី ការគិតគូរអំពីការចូលរួមរបស់វិស័យឯកជនក្នុងដំណើរឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។ សិក្ខាសាលានេះ មានគោលបំណងពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ ស្តីពីភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងផ្នែកឯកជននៅកម្ពុជា និងលើសកលលោក ដើម្បីប្រើប្រាស់ជាទស្សនាទាន រួមចំណែកឱ្យក្រុមប្រឹក្សាជាតិ គាំពារសង្គម ទទួលបានអនុសាសន៍កាន់តែគ្រប់ជ្រុងជ្រោយក្នុងការរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវប្រកបដោយបរិយាបន្ន។ គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះបានសហការរៀបចំ និងសម្របសម្រួលដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ធនាគារពិភពលោកប្រចាំនៅកម្ពុជា និងគ្រឹះស្ថានហិរញ្ញប្បទានសកល ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ បេឡាជាតិសន្តិសុខសង្គម នាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងសុខាភិបាល រួមមាន នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល នាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ តំណាងគណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ អង្គការដៃគូអភិវឌ្ឍន៍ តំណាងសមាគមមន្ទីរពេទ្យ តំណាងក្រុមហ៊ុន និងគ្រឹះស្ថានឯកជននៅក្នុងវិស័យសុខាភិបាល សរុបចំនួន ៥៨រូប។
نمایش همه...
នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។ កិច្ចប្រជុំរៀបចំឡើងតាមប្រព័ន្ធ Hybrid ដែលមានការចូលរួមដោយផ្ទាល់ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ និងឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយករង ប្រធាន-អនុប្រធានអង្គភាពថ្នាក់កណ្តាល និងប្រធានការិយាល័យនៃទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធអនឡាញ ជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើថ្នាក់ដឹកនាំ និងប្រធានមន្ទីរសុខាភិបាល ជាពិសេសមន្រ្តីជំនាញ សូមយកចិត្តទុកដាក់បន្តប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម នារដូវវស្សានេះ ដោយត្រូវបន្តធ្វើយុទ្ធនាបាញ់ថ្នាំមូស នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ។ ចំពោះជំងឺភ្នែកក្រហម សូមបន្តខិតខំធ្វើការណែនាំ ដោយអប់រំ ផ្សព្វផ្សាយ និងត្រៀមថ្នាំព្យាបាលជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមសាលាឱ្យបានគ្រប់គ្រាន់។ ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកឡើងវិញនូវអនុប្រសាសន៍ ៦ចំណុចសំខាន់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិ តេជោសន្តិភាព និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវយកទៅអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់។
نمایش همه...
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ រួមជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្រ្ត ថ្នាក់ជាតិនៃក្រសួងសុខាភិបាល បានដឹកនាំសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពមគ្គុទេសក៍ថែទាំព្យាបាលវេជ្ជសាស្រ្តថ្នាក់ជាតិ។ អង្គសិក្ខាសាលាធ្វើឡើងក្នុងគោលបំណង ត្រួតពិនិត្យឡើងវិញ កែលម្អបន្ថែម ព្រមទាំងធ្វើបច្ចុប្បន្នភាពមគ្គុទេសក៍ថែទាំព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិ ឱ្យកាន់តែប្រសើរថែមទៀត ដើម្បីឱ្យសមស្របតាមការវិវត្តន៍នៃវិទ្យាសាស្ត្រ និងស្ថានភាពជាក់ស្ដែងនៃជំងឺ រួមទាំងតម្រូវការប្រើប្រាស់សេវារបស់ប្រជាពលរដ្ឋ ឱ្យស្របតាមគោលនយោបាយអាទិភាពរបស់ក្រសួងសុខាភិបាល និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ទី១ របស់រាជរដ្ឋាភិបាល និតីកាលទី៧ នៃរដ្ឋសភា។ សូមបញ្ជាក់ថាសិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៣ ក្រោមការជួយឧបត្ថម្ភពីអង្គការសុខភាពពិភពលោក។
نمایش همه...
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.