cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

Siem Reap Post

សារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ ផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវ: និងក្រមសីលធម៌

Mostrar más
Publicaciones publicitarias
14 454
Suscriptores
-524 horas
-727 días
-12330 días
Archivo de publicaciones
សម្ដេចហ៊ុន ម៉ាណែត ដកតំណែងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី និងពោធិ៍សាត់ ភ្នំពេញ៖សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានសម្រេចដកហូតមុខតំណែង ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី និងពោធិ៍សាត់ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងវិញ។ នេះបើយោងតាម អនុក្រឹត្យ ចុះហត្ថលេខាដោយសម្ដេចហ៊ុន ម៉ាណែត៕SRP
Mostrar todo...
នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ដឹកនាំប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍ អំពីលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ភ្នំពេញ៖សម្ដេចអធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នៅព្រឹក ថ្ងៃសុក្រនេះ បានដឹកនាំប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍អំពីលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។ កិច្ចប្រជុំលើកដំបូងប្រចាំឆមាសទី១ នៃក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានរាជធានី ខេត្ត ដើម្បីត្រួតពិនិត្យលទ្ធផលការងារ នេះនៅវិមានសន្តិភាព។ ចាប់ពីនីតិកាលទី៥ នៃរដ្ឋសភាមក រាជរដ្ឋាភិបាលបានបង្កើត ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះជា ក្រុមការងាររាជរដ្ឋា - ភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ក្នុងគោលដៅ ៖ (១) ជំរុញការផ្សព្វផ្សាយ និងជំរុញការអនុវត្តកម្មវិធីនយោបាយ, ក្របខ័ណ្ឌ យុទ្ធសាស្ត្រ, និងកម្មវិធីនៃការកែទម្រង់ ព្រមទាំងវិធានការគន្លឹះនានា របស់រាជរដ្ឋាភិបាល (២) ផ្សារភ្ជាប់រវាងមន្ត្រីសាធារណៈ និងមូលដ្ឋាន ដើម្បីបង្កើនសាមគ្គីភាព និង កិច្ចសហការប្រកបដោយជវភាព (៣) ស្វែងយល់ និងវាយតម្លៃពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន (៤) ចូលរួមដោះស្រាយបញ្ហាជាក់ស្តែងនៅនឹងកន្លែង ឱ្យបានទាន់ពេល និង ប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល ចាត់ទុកការចុះបំពេញការងារ នៅតាមមូលដ្ឋាន ជារបៀបរបប ការងារដ៏សំខាន់ និងចាំបាច់។ យោងលើភាពចាំបាច់ និង លទ្ធផលល្អប្រសើររយៈពេល កន្លងមក, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចបន្តរក្សាយន្តការ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ព្រមទាំងបានកែសម្រួលសមាសភាព ឱ្យស្របតាម ស្ថានភាពជាក់ស្តែង៕SRP
Mostrar todo...
🙏 1

អភិបាលខេត្តបាត់ដំបង បញ្ជាឲ្យមន្ត្រីបន្តពង្រឹងវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធ បន្តពង្រឹងវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង ក្មេងទំនើង ការជួញដូរមនុស្ស ឱ្យកាន់តែខ្លាំងក្លា ថែមទៀត ដោយយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបឱ្យមាន ប្រសិទ្ធភាពក្នុងសកម្មភាពជួញដូរពលករឆ្លងដែន និងចំណាកស្រុកខុសច្បាប់។ លោកបន្តថា ត្រូវបង្កើនការបង្ក្រាបបទល្មើសគ្រប់ប្រភេទដោយបង្កើនការដាក់កម្លាំងតាមគោលដៅ និងបង្កើនកម្លាំងល្បាត ដើម្បីធានាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការងារផ្សព្វផ្សាយ វេទិកាសាធារណៈ និងចលនា ប្រជាការពារឱ្យកាន់តែសកម្មផុលផុស និងត្រូវខិតខំជំរុញការផ្សព្វផ្សាយអប់រំទូលំទូលាយ នូវវិធានការបង្ការពន្លត់អគ្គីភ័យ ដល់គ្រប់ខ្នងផ្ទះប្រជាពលរដ្ឋ និងទីតាំងដែលងាយបង្កគ្រោះអគ្គីភ័យ ដោយជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ចរន្តអគ្គិសនី ដើម្បីជៀសវាងនិងកាត់បន្ថយគ្រោះអគ្គីភ័យ ដែលអាចកើតមានឡើងជាយថាហេតុ ដោយធ្វើកម្មវិធីចុះផ្សព្វផ្សាយ ទីតាំងសំខាន់ៗទាំងនោះជាប្រចាំ។ លោកថា ការពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការគ្រប់អង្គភាព ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការទប់ស្កាត់ការទន្ទ្រានដីព្រៃជលផល តំបន់ការពារ និងធនធានធម្មជាតិ ដែលស្ថិតក្នុងតំបន់អភិរក្ស ព្រមទាំងបន្តទប់ស្កាត់ដោះស្រាយវិវាទ តវ៉ានានារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាដោយសន្តិវិធី និងបន្តទប់ស្កាត់បង្ក្រាបបទល្មើសនេសាទ ក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងផងដែរ។ លោកសុខ លូ ក៏បានធ្វើការក្រើនរម្លឹកដល់រដ្ឋបាលក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តការផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងញៀន ដល់គ្រប់ស្រទាប់ប្រជាជន នៅតាមសហគមន៍ក្នុងខេត្ត ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ខណៈការជួញដូរ ចែកចាយ រក្សាទុក និងការប្រើប្រាស់គ្រឿងញៀននៅតែជាបញ្ហាប្រឈម ដែលត្រូវប្រយុទ្ធប្រឆាំងឱ្យបានម៉ឺងម៉ាត់បំផុត។ អភិបាលខេត្តបាត់ដំបងរូបនេះ ក៏បានធ្វើការជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃខេត្តបាត់ដំបង ត្រូវរួមសហការគ្នាល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធបន្តសកម្មភាពចុះអប់រំផ្សព្វផ្សាយ ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ឱ្យដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ នៅតាមសហគមន៍នានា ដើម្បីឱ្យពួកគាត់មានការយល់ដឹងកាន់តែស៊ីជម្រៅអំពីផលប៉ះពាល់នៃគ្រឿងញៀន ក្នុងគោលដៅ ដើម្បីឈានទៅបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ក្នុងនោះត្រូវតាមដានស្វែងរកមេក្លោងជួញដូរ ចែកចាយគ្រឿងញឿន ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ អភិបាលខេត្តបាត់ដំបងមានប្រសាសន៍បែបនេះ ក្នុងឱកាស បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤៕SRP
Mostrar todo...
👍 1 1
Photo unavailableShow in Telegram
😁 3
08:06
Video unavailableShow in Telegram
-បទ៖«អកលាទ្រនំ» -និពន្ធដោយ៖សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន -ច្រៀងដោយ៖លោកយិន សារិន
Mostrar todo...
96.72 MB
00:43
Video unavailableShow in Telegram
17.63 MB
3
ផ្សាយផ្ទាល់ រថយន្តមិនស្គាល់ម៉ាក..កិ..នស្ត្រីម្នាក់..ស្លា..ប់ សុំចូលទៅ ឆាណែលតេឡេក្រាម ដើម្បីទទួលបានព័ត៌មាននិងរូបភាពបន្ថែម https://t.me/+uGzx6fVC3o9lOWRl / https://t.me/srpostnews / https://www.facebook.com/srpostnews?mibextid=ZbWKwL
Mostrar todo...
4.48 MB
😢 11👍 4 2
ខេត្តបាត់ដំបង បើកយុទ្ធនាការ "ផ្ទះ១ខ្នង ដើមឈើ១ដើម" នៅតាមទីប្រជុំជន ក្រុងស្រុកទាំង១៤ ខេត្តបាត់ដំបង៖អាជ្ញាធរខេត្តបាត់ដំបង នៅព្រឹកមិញនេះ បានអបអរសាទរ👏 កម្មវិធីបើកយុទ្ធនាការ "ផ្ទះ១ខ្នង ដើមឈើ១ដើម" នៅតាមទីប្រជុំជន ក្រុងស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង។ ក្នុងយុទ្ធនាការ ផ្ទះ១ខ្នង ដើមឈើ១ដើម ដែលរដ្ឋបាលខេត្តបាត់ដំបង បានកំណត់យកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នេះ បើកយុទ្ធនាការដាំដើមឈើក្របខណ្ឌទូទាំងខេត្ត សម្រាប់ដាំនៅតាមទីប្រជុំជន ក្រុងស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង ក្រោមវត្តមាន លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំង៣ មន្រ្ដីរាជការ យុវជន សិស្សានុសិស្ស។ លោកសុខ លូ បានមានប្រសាសន៍ថា ដោយជាជំហ៊ានដំបូង ផ្តោតលើទីប្រជុំជនក្នុងគោលបំណងសំខាន់បំផុត គឺដើម្បីលើកកម្ពស់សម្រស់ទីប្រជុំជន ឱ្យមានភាពស្រស់ស្អាត សម្បូរដោយធម្មជាតិបៃតង នៅតាមក្រុង ស្រុកទាំង១៤ ក្នុងខេត្ត ហើយសម្រាប់យុទ្ធនាការនេះ។ លោកបានបន្តថា សូមស្នើឱ្យមានការចូលរួម ពីសំណាក់មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមក្នុងយុទ្ធនាការនេះ និងចូលរួមថែរក្សាដើមឈើ ឱ្យបានគង់វង្ស ដើម្បីជាម្លប់ ជាសម្រស់ និងសម្រាប់បង្ហាញដល់កូនចៅជំនាន់ក្រោយអោយបានស្គាល់អំពីប្រភេទនៃដើមឈើប្រណិតសំខាន់ៗមួយចំនួននោះផងដែរ៕SRP
Mostrar todo...
👍 1 1
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.